និន្នាការឥឡូវ
ព្រឹត្តិការណ៍ផ្សេងៗ
NOCC ប្រឹងប្រែង​​ឲ្យ​ល្បុក្កតោ​មាន​ការ​ទទួល​ស្គាល់
May 17, 2016
 ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ដែល​មាន​ទំនាក់​ទំនង​ជាមួយ​សម្ព័ន្ធ​ក្បាច់​គុន​យុទ្ធសិល្ប៍​ពិភពលោក (World Martial Arts Union) នឹង​ស្វែង​រក​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​សំណាក់​អង្គការ​យូណេស្កូ (UNESCO) ចំពោះ​កីឡា​ល្បុក្កតោ​នា​សម័យ​អង្គរ​ក្នុង​នាម​ជា​បេតិកភណ្ឌ​វប្បធម៌ អរូបី​នៃ​មនុស្ស​ជាតិ​។   ក្បាច់​គុនយុទ្ធ​សិល្ប៍​របស់​កម្ពុជា​មួយ​នេះ មាន​វត្ត​មាន​ជាង​២០០០​ឆ្នាំ​ហើយ​ និង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​មួយ​ក្នុង​ចំណោម​ទម្រង់​យុទ្ធ​គុន​ចំណាស់​ ជាង​គេ​បំផុត​ក្នុង​ពិភពលោក​។   លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ NOCC បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា៖ «សម្ព័ន្ធ WoMAU ដែល​កម្ពុជា​គឺជា​សមាជិក​មួយ​នោះ បាន​គាំទ្រ​ទាំង​ស្រុង​ទៅ​លើ​បេសកកម្ម​របស់​យើង​ក្នុង​ការ​ទទួល​បាន​ភាព​ ខ្ពង់​ខ្ពស់​នេះ​ដែល​ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​កីឡា​ល្បុក្កតោ ដែល​មាន​ប្រវត្តិសាស្ត្រ​ដ៏​ធំ​សម្បើម​នៅ​ក្នុង​ចលនា​នៃ​ជីវិត និង​ប្រពៃណី​របស់​ខ្មែរ​»។   វា​មាន​តម្រូវ​ការ​ជា​ចាំបាច់​ដ៏​ពិត​ប្រាកដ​ជា​ច្រើន​ដែល​ព្រះ​រាជា​ណាចក្រ​មួយ​នេះ នឹង​ត្រូវ​តែ​ឆ្លើយ​តប នៅ​មុន​ពេល​ទទួល​បាន​ការ​បោះ​ត្រា​យល់​ព្រម​របស់​អង្គការ​យូណេស្កូ។   ភាព ​ចាំបាច់​បំផុត​គឺ​ការ​ប្រកាស​ថា ល្បុក្ក​តោ គឺ​ជា​បេតិកភណ្ឌ​វប្បធម៌​ជាតិ​កម្ពុជា ហើយ​ជំ​ហាន​ផ្សេង​ៗ​បន្ត​ទៀត ត្រូវ​បាន​ផ្តួច​ផ្តើម​គំនិត​រួច​ជា​ស្រេច​នៅ​ក្នុង​ទិសដៅ​នេះ​។   លោក វ៉ាត់ ចំរើន បាន​មាន​ប្រសាសន៍​ថា៖ «យើង​បាន​ផ្តល់​ឲ្យ​ជា​ច្រើន​នូវ​ភស្តុ​តាង​ប្រវត្តិ​សាស្ត្រ ក្នុង​នោះ​រាប់ប​ញ្ចូល​ទាំង​វត្ថុតាង​យ៉ាង​កម្រ​មួយ​ចំនួន និង​គំនូរ​បង្ហាញ​ក្បាច់​គុន​ល្បុក្ក​តោ​នៅ​លើ​ជញ្ជាំង​នៃ​ប្រាសាទ​អង្គរ​ វត្ត»។   លោក​បាន​បន្ត​ថា៖ «យើង​បាន​ឈាន​ទៅ​ដល់​ចំណុច​ពីរ​។ ទី​១ វា​គឺជា​ការ​អភិវឌ្ឍ​ក្បាច់​គុន​ល្បុក្កតោ ហើយ​មួយ​ទៀត គឺ​ការ​អភិរក្ស​វា​។ ខ្ញុំ​ពិត​ជា​ពោរពេញ​ដោយ​ក្តី​សង្ឃឹម​ថា អង្គ​ការយូណេស្កូ​នឹង​ទទួល​ស្គាល់​ទៅ​លើ​ភាព​ស្រប​ច្បាប់ និង​ភាព​មិន​អាច​ប្រកែក​បាន​របស់​ល្បុក្កតោ​ក្នុង​នាម​ជា​បេតិកភណ្ឌ វប្បធម៌​»។  
ប្រធាន​ស្ថាប័ន ៣ ចាប់​អារម្ម​ណ៍​ខ្លាំង​លើ​កីឡា ​ល្បុក្កតោ
August 24, 2015
ប្រតិភូ​វប្ប​ធម៌​កូរ៉េ​មកជួយរៀប​ចំ​ឯកសារ​ឲ្យ​ល្បុក្ក​តោ
August 24, 2015
ក្បាច់​គុន​ល្បុក្ក​តោ​ត្រូវ​បាន​បង្វឹក​ក្នុង​កង ទ័ព​លើក​ដំបូង​
August 24, 2015
និស្សិតស្រីៗនៅកម្ពុជាចងក្បិនហាត់ ល្បុកតោ ដើម្បីផ្សាយក្បាច់គុនខ្មែរ
August 24, 2015
អ្នក​ជំនាញ​រិះគន់​អ្នក​ថា ល្បុក្កតោ មិនមែន​របស់​ខ្មែរ
August 24, 2015
សហគមន៍ក្លឹប
សូមស្វាគមន៍
ដៃរគូរ
ចំនួនអ្នកចូលទស្សនា
ថ្ងៃនេះ 162 
ពីម្សិលមិញ 198 
សរុប 48,014