ព្រឹត្តិការណ៍
ប្រកួត​គុន​ខ្មែរ​អន្ដរជាតិ​នៅ​ខែ ​កុម្ភៈ ត្រូវ​បាន​ពន្យារ​ពេល​
Post by: សហព័ន្ធកីឡាល្បុក្កតោកម្ពុជា
August 20, 2015
498
រូបភាព
2017 Sapporo AWGOC issues newsletter vol.6.
ភ្នំពេញ: ការ​ប្រកួត​គុន​ខ្មែរ​អន្ដរ​ជាតិ​ដែល​គ្រោង​នឹង​រៀប​ចំ​ឡើង​ក្នុង​ទ្រង់ទ្រាយ​ធំលក្ខណៈ​អន្ដរ​ជាតិ​ដើម្បី​ផ្សព្វផ្សាយ និង​សមា​ហ​រណកម្ម​ប្រភេទ​កីឡា​នេះ​ចូល​ក្នុង​ការ​ប្រ​កួត​កីឡា​ស៊ីហ្គេម​នោះ ​ត្រូវ​បាន​ពន្យារ​​ពេល និង​​មិនទាន់​បាន​កំណត់​ពេល​ជា​ថ្មី​នៅ​ឡើយ​ទេ បើ​ទោះ​បី​មាន​ការ​តាំងចិត្ដ​​ពី​សហព័ន្ធ​ថា នឹង​​រៀប​ចំ​ការប្រ​កួត​ឲ្យ​បាន​នៅ​ក្នុង​ឆ្នាំ ២០១៦ នេះ​​ក៏​ដោយ​។

លោក​ម៉ាម ​រ៉ា ​ប្រ​ធានសហព័ន្ធ​​កីឡា​គុន​ខ្មែរ​អន្ដរ​ជាតិ បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ពន្យារ​ពេល​ថា​៖ «យើង​មាន​គម្រោងរៀប​ចំ​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ដែល​មាន​កីឡាករមក​ពី​គ្រប់​ទ្វីប ប៉ុន្តែ​មិន​អាច​ទៅ​រួច​ដោយ​សារពេល​វេលា​ខ្លី​ពេក​មិន​អាច​ទាក់​ទាញ​ការ​ចូល​រួម​ឲ្យ​បាន​ច្រើន​ប្រទេស ហេតុ​នេះ​យើង​ពន្យារ​ពេល​សិន​​»​។

លោក​វ៉ាត់ ចំរើន អគ្គ​លេ​ខា​ធិ​ការ​សហ​ព័ន្ធ បាន​ប្រាប់ថា​៖ «ការ​បង្កើត​សហព័ន្ធ​គុន​ខ្មែរ​អន្ដរជាតិ​មានសារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​បញ្ចូល​ក្បាច់​គុន​បុរាណ​ខ្មែរ​របស់​យើង​ចូល​ក្នុង​កីឡា​ស៊ី​ហ្គេម​ខាង​មុខ​»។

លោក​បាន​បន្ដ​ថា​៖ «ការ​ប្រជុំ​នៅ​ថ្ងៃ​ម្សិល​មិញ​នៅ​ប្រ​ទេស​ម៉ាឡេ​ស៊ី​សម្រាប់​ស៊ី​ហ្គេម​លើក​ទី ២៩ ឆ្នាំ ២០១៧ ខ្ញុំ​បាន​ស្នើ​ដាក់​បញ្ចូល​កីឡា​របស់​សហព័ន្ធ​គុនខ្មែរ​អន្ដរជាតិ​ហេតុ​នេះ​យើង​នឹង​ខិត​ខំ​ប្រឹង​ប្រែង​រៀបចំ​ប្រ​កួត​ឲ្យ​បាន​ក្នុង​ឆ្នាំ ២០១៦ នេះ​»។

លោកបាន​បញ្ជាក់​ថា៖ «ការប្រ​កួត​គុន​ខ្មែរ​លក្ខណៈ​អន្ដរជាតិ​គឺ​ដើម្បី​អាច​ឲ្យ​យើង​ដាក់​កីឡាករ​ខ្មែរ​ឆ្នើមៗ​គ្រប់​ប្រភេទ​ទម្ងន់​ដែល​ការ​ប្រ​កួត​នោះ​អាច​នឹង​ចំណាយ​ពេល​ជាង ១ សប្តាហ៍ ហើយ​​ថវិកា​ចំណាយ យើង​មានការ​គាំ​ទ្រ​ពី​ដៃ​គូ​វិស័យ​ឯក​ជន​មួយ​ចំនួន​ហើយ»។

សហព័ន្ធ​គុន​ខ្មែរ​អន្ដរជាតិ​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​គណៈ​កម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ដើម្បី​ចូល​ខ្លួន​ទៅ​ក្នុង​កម្រិត​ថ្នាក់​អន្ដរជាតិ​ ជា​ប្រយោជន៍​ផ្សព្វផ្សាយ ​អំពី​សក្តានុពល​ដែល​ខ្មែរ​ដែលជា​ម្ចាស់​ដើម​ និង​ធ្វើ​សកម្ម​ភាព​នៅ​លើ​ឆាក​អន្ដរជាតិ ពិសេស​នឹង​ដាក់​ប្រភេទ​កីឡាបែប​ប្រពៃណីរបស់​ខ្មែរ​មួយ​ចំនួន​ក្នុង​ពេល​កម្ពុជា គ្រោង​ធ្វើម្ចាស់​ផ្ទះ​កីឡា​ស៊ី​ហ្គេម លើកទី ៣២ នៅ​ឆ្នាំ ២០២៣ ខាង​មុខ​។

តាម​សេចក្តី​សម្រេច​របស់​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន សហ​ព័ន្ធ​គុន​ខ្មែរ​អន្ដរជាតិ ត្រូវ​បាន​ទទួល​ស្គាល់​ជាផ្លូវការ​តាំង​ពី​ថ្ងៃទី ៣០ ខែ​កក្កដា ឆ្នាំ ២០១៥ មកម្ល៉េះ ហើយ​ក្រសួង​មហា​ផ្ទៃ បាន​ទទួល​ចុះ​បញ្ជី​នៅ​ឆ្នាំ ២០១៦ និង​រង់​ចាំ​ការ​ទទួល​ស្គាល់​បន្ថែម​ទៀត​ពីក្រសួង​អប់​រំ យុវជន និង​កីឡា​។

លោក​វ៉ាត់ ចំរើន បាន​បន្ថែម​ថា​៖ «គុន​ខ្មែរ​អន្ដរ​ជាតិ​នឹងប្រមូល​ផ្តុំ​កីឡា​ប្រយុទ្ធ​ប្រ​ពៃណី​ខ្មែរ​មួយ​​ចំនួន​ដោយគោរព​នូវ​លក្ខខណ្ឌ​ និង​បទ​បញ្ជា​ច្បាប់​ប្រ​កួត​ដែល​ត្រូវ​​បាន​ចែង​ច្បាស់​លាស់ មាន​លក្ខណៈ​សម​ស្រប និង​គ្មាន​ភាព​សា​ហាវ ប៉ុន្តែ​គោរព​បច្ចេកទេស​ក្បាច់​គុន មាន​ក្បួន​ខ្នាត​ដែល​មាន​ឯកសារ ឬ​ភ័ស្តុតាង​គ្រប់​គ្រាន់​ពីដូន​តា​ខ្មែរ​»​៕
កុមារា ឌី សៀវ​មិញ ម្ចាស់​មេដាយប្រាក់​ចង់​ក្លាយជា​គ្រូបង្វឹក​កីឡា​គុន​ល្បុក្កតោ​
December 19, 2017
តើ​ក្បាច់គុន​ល្បុក្កតោ​កើត​ពី​ពេលណា​? មានកំណើត​ដូ​ម្តេច​? តើ​ពាក្យ​«​ល្បុក្កតោ​»​មានន័យ​ដូចម្តេច​?
December 19, 2017
សូមស្វាគមន៍
ដៃរគូរ
ចំនួនអ្នកចូលទស្សនា
ថ្ងៃនេះ 263 
ពីម្សិលមិញ 279 
សរុប 27,794