ព្រឹត្តិការណ៍
កីឡាករ​ទាញ​ព្រ័ត្រ​បំបែក​ឯតទគ្ គកម្ម​នា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី
Post by: សហព័ន្ធកីឡាល្បុក្កតោកម្ពុជា
August 20, 2015
569
រូបភាព
ការលេងល្បែងប្រជាប្រិយទាញព្រ័ត្រ នាថ្ងៃចូលឆ្នាំថ្មី
សៀមរាប: កីឡាករ​ចំនួន​បួន​ប្រភេទ​ដែល​ដាក់​ឲ្យ​ប្រ​កួត​នៅ​ក្នុង​ព្រឹត្តិការ​ណ៍​មហា ​សង្ក្រាន្ត​​នៃ​ទឹក​ដី​ខេត្ត​សៀម​រាប​​នា​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ ទទួល​បាន​ការ​ទាក់​ទាញ​បំផុត​។ ក្រៅ​ពី​កីឡា​អុក​ចត្រង្គ​ អ្នក​ស្ម័គ្រ​ចិត្ត​ច្រើន​ជាង​១០០​០​នាក់ បាន​នាំ​គ្នា​បំ​បែក​ឯត​ទគ្គ​កម្ម​​ថ្នាក់​ជាតិ​មួយ​តាម​រយៈ​ការ​ចូល​រួម​ លេង​កីឡា​ទាញ​ព្រ័ត្រ ​ខណៈ​ដែល​កីឡា​ល្បុក្ក​តោ និង​ចំ​បាប់ ទទួល​​បាន​កីឡាករ​រង់​ចាំ​សម្តែង​​ជា​ច្រើន ដើម្បី​សម្តែង​ជូន​បង​ប្អូន​ទស្សនា​រយៈ​ពេល​បី​ថ្ងៃ​។​ 

ស្ថាន​ភាព​ប្រ​ កួត​ទាញ​ព្រ័ត្រ​ក្រោម​អធិបតី​ភាព​ពី​លោក​សុខ អាន កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា​នោះ ពិត​ជា​ធ្វើ​ឲ្យ​មាន​ភាព​សប្បាយ​រីក​រាយ បើ​​ទោះ​បី​ស្ថិត​ក្រោម​កម្តៅ​ថ្ងៃ​​​ក្តៅ​ខ្លាំង​ក៏​ដោយ ហើយ​អ្នក​ចូល​រួម​ភាគ​ច្រើន​ជា​យុវ​ជន ដែល​ក្រុម​ម្ខាង​មាន​សមា​ជិក​រហូត​ដល់​ទៅ​​ច្រើន​៥០០​នាក់ ខណៈ​ការ​ប្រ​កួត​ទាញ​ព្រ័ត្រ​បាន​តែ​ប្រហែល​ពីរ​នាទី​ប៉ុណ្ណោះ​ធ្វើ​ឲ្យ​ ខ្សែ​ពួរ​ព្រ័ត្រ​ដែល​មាន​ទំហំ​ប៉ុន​កំភួន​ដៃ​មនុស្ស​ចាស់ បាន​ដាច់​ជា​ពីរ​។​ 

លោក​បាន រិច អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទាញ​ព្រ័ត្រ បាន​និយាយ​ថា​៖​ «កីឡា​ទាញ​ព្រ័ត្រ​មាន​តាំង​ពី​ជំនាន់​ព្រះ​ពុទ្ធ​មក​ម្ល៉េះ ហើយ​សូម្បី​តែ​នៅ​ប្រាង្គ​ប្រាសាទ​បុរាណ ក៏​មាន​ចម្លាក់​នេះ​ដែរ​។ កីឡា​នេះ​ជា​មរតក​ខ្មែរ​ពិត​ៗ ហើយ​អត្ថន័យ​នៃ​កីឡា​នេះ បង្ហាញ​ពី​កីឡា​សាមគ្គី​ភាព​ជា​ធ្លុង​មួយ​»។​ 

លោក​វ៉ាត់ ចំរើន ​អគ្គលេខាធិការ​នៃ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា និង​ជា​អ្នក​គ្រប់​គ្រង​កម្ម​វិធី​កីឡា​ក្នុង​ឱកាស​នោះ បាន​ឲ្យ​ដឹង​ថា​៖ «នេះ​ជា​ព្រឹត្តិការណ៍​ដែល​មិន​ធ្លាប់​មាន​មនុស្ស​ចូល​រួម​ច្រើន​ដូច​នេះ ​ទេ​។ គណៈ​កម្មា​ធិការ​ជាតិ​​អូ​ឡាំ​ពិក​​កម្ពុជា បាន​កត់​ទុក​ជា​ការ​បំបែក​កំណត់​ត្រា​ថ្នាក់​ជាតិ​ដែល​មាន​កីឡាករ​ចូល​ រួម​ច្រើន​បំផុត​»។​ 

យុវជន​សុខ សប្បាយ​ណា ដែល​ជា​អ្នក​តំណាង​ឲ្យ​អ្នក​ចូល​រួម បាន​ឲ្យ​ដឹង​ថា៖ «នេះ​ជា​ការ​ប្រកួត​ដែល​មាន​អ្នក​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត ហើយ​មាន​មនុស្ស​យ៉ាង​ច្រើន ប៉ុន្តែ ក្រុម​យុវជន​យើង​រៀប​ចំ​សន្តិសុខ​សណ្តាប់​ធ្នាប់​បាន​ល្អ​ជូន​ប្រ​ជា​ពល​ រដ្ឋ​ទូទៅ​»។ ក្នុង​ឱកាស​នោះ​ដែរ លោក​វ៉ាត់ ចំរើន បាន​ប្រគល់​លិខិត​បញ្ជាក់​ការ​បំបែក​ឯតទគ្គ​​កម្ម​ជូន​លោក​ហ៊ុន ម៉ានី ប្រធាន​សហព័ន្ធ​សហជីព​យុវជន​កម្ពុជា ផង​ដែរ​​។​ 

កីឡាករ-កីឡា​ការិនី​ ល្បុក្កតោ​ដែល​ឈរ​សម្តែង និង​ចែក​វេន​គ្នា​ដោយ​ស្ម័គ្រ​ចិត្ត​សម្រាប់​​បម្រើ​ជូន​អ្នក​មក​ទស្ស​នា​ នោះ បាន​ធ្វើ​ឲ្យ​មាន​ការ​ទាក់​ទាញ​បំផុត​ក្រោម​ការ​ដឹក​នាំ​ដោយ​លោក​ ព្រឹទ្ធាចារ្យ​ហុក ឈាង​គីម គ្រូ​កីឡា​ច្រើន​ប្រ​ភេទ​។​ 

នៅ​ក្នុង​ឱកាស​ នោះ លោក​ព្រឹទ្ធាចារ្យ​ហុក ឈាង​គីម និង​លោក​ស៊ី សុវត្តិ​សេរី​វុឌ្ឍ ទី​ប្រឹក្សា​លោក​សាន គឹម​ស៊ាន បាន​អត្ថា​ធិប្បាយ​ពី​ខ្លឹម​សារ​នៃ​ប្រវត្តិ​ល្បុក្កតោ​ដែល​ជា​ព្រលឹង​ជាតិ ​ខ្មែរ​តាំង​ពី​បុរាណ​កាល​ដើម្បី​ឲ្យ​មហាជន​បាន​ដឹង​។ 

លោក​ហុក ឈាង​គីម មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​ដឹក​នាំ​កម្ម​វិធី​នេះ​​ចាប់​តាំង​ពី​ថ្ងៃ​មុន​ចូល​ឆ្នាំ​មក​ម្ល៉េះ ​ដោយ​លះ​បង់​ការ​ជួប​ជុំ​ក្នុង​គ្រួសារ​ដើម្បី​ឲ្យ​ល្បុក្កតោ​មាន​សកម្មភាព​ឡើង​វិញ​ពី​ព្រោះ​ជា​ព្រលឹង​ជាតិ​ខ្មែរ​ដែល​គប្បី​ខ្មែរ​យើង​ដឹង​ឲ្យ​ ច្បាស់»។ 

លោក Dareck Bidaut ដែល​ជា​កីឡាករ​ជន​ជាតិ​បារាំង​ហាត់​ល្បុក្កតោ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល ​ជាង​៦​ឆ្នាំ បាន​និយាយ​ថា​៖ «ខ្ញុំ​ស្រឡាញ់​កីឡា​ល្បុក្កតោ ហើយ​ខ្ញុំ​មក​ទី​នេះ​ដើម្បី​សម្តែង​ឲ្យ​បង​ប្អូន​ខ្មែរ​មើល​។ ​ក្រៅ​ពី​សម្តែង ខ្ញុំ​ចេះ​ក្បាច់​គុន​ល្បុក្កតោ​ដែល​អាច​ប្រកួត​បាន​ក្នុង​ទម្ងន់​ជាង​៦០​ គីឡូក្រាម​»​។​ 

ចំណែក​កីឡា​ចំបាប់​បុរាណ​វិញ ក៏​មាន​សកម្មភាព​ផង​ដែរ​នៅ​លើ​ទីលាន​ពីរ​កន្លែង ដោយ​ទី​១ នៅ​មុខ​អង្គរ​តូច និង​នៅ​ទី​លាន​ជល់​ដំរី​។ លោក​វ៉ាត់ ចំរើន បាន​ប្រាប់​ថា​៖ «ក្នុង​កីឡា​ចំបាប់ ខ្ញុំ​មើល​ទៅ​ឃើញ​អ្នក​ចូល​រួម​ប្រ​កួត​ហាក់​បី​ដូចតិច​តួច​ពី​ព្រោះ​យើង​ បំបែក​ឲ្យ​លេង​ពីរ​កន្លែង ដោយ​សារ​តែ​មនុស្ស​ច្រើន​ចង្អៀត​ពេក​»​។​ 

លោក ​បាន​ប្រាប់​បន្ថែម​ថា៖​ «អ្នក​លេង​ចំបាប់​ភាគ​ច្រើន​មក​ពី​ខេត្ត​​កំពង់​ឆ្នាំង ដោយ​ប្រកួត​មិត្តភាព អម​ដោយ​សិល្បៈ​ភ្លេង​បុរាណ​ផង​។ ប៉ុន្តែ ទោះ​​បី​ជា​យ៉ាង​ណា ការ​ប្រ​កួត​ទាំង​អស់​មិន​គិត​ពី​លទ្ធផល​ឈ្នះ​ចាញ់​នោះ​ឡើយ ប៉ុន្តែ ដើម្បី​សប្បាយ​ ដោយ​លើក​លែង​តែ​កីឡាអុក​តែ​ប៉ុណ្ណោះ​ដែល​យក​ចាញ់ និង​ឈ្នះ​យ៉ាង​តឹង​តែង​»៕
កុមារា ឌី សៀវ​មិញ ម្ចាស់​មេដាយប្រាក់​ចង់​ក្លាយជា​គ្រូបង្វឹក​កីឡា​គុន​ល្បុក្កតោ​
December 19, 2017
តើ​ក្បាច់គុន​ល្បុក្កតោ​កើត​ពី​ពេលណា​? មានកំណើត​ដូ​ម្តេច​? តើ​ពាក្យ​«​ល្បុក្កតោ​»​មានន័យ​ដូចម្តេច​?
December 19, 2017
សូមស្វាគមន៍
ដៃរគូរ
ចំនួនអ្នកចូលទស្សនា
ថ្ងៃនេះ 213 
ពីម្សិលមិញ 279 
សរុប 27,744