ព្រឹត្តិការណ៍
ល្បុក្កតោ​កម្ពុជា​ ទៅចូល​រួមពិធី​បុណ្យ​សិល្បៈក្បាច់គុន​ចម្រុះ​ពិភពលោក
Post by: សហព័ន្ធកីឡាល្បុក្កតោកម្ពុជា
August 24, 2015
790
រូបភាព
ភ្នំពេញ: ក្រុម​កីឡា​ល្បុក្ក​តោកម្ពុជា គ្រោង​នឹង​ចេញ​ដំណើរ​នៅ​ដើម​សប្តាហ៍ក្រោយ ដើម្បី​ចូលរួម​ការ​ប្រកួត​សម្តែង​កីឡាប្រពៃ​ណី​បុរាណ​លក្ខណៈពិភព​ដែលមាន​ឈ្មោះ​ថា ព្រឹត្តិការណ៍​មហោស្រព​យុទ្ធសិល្ប៍​ចម្រុះពិភព​លោក ​(Festival​ World Martial​ Art Union) នៅ​ប្រទេស​កូរ៉េ​ខាងត្បូង។

ប៉ុន្តែ លោក​វ៉ាត់ ចំរើន អគ្គលេខា​ធិការគណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​សហ​ព័ន្ធ​កីឡាល្បុក្ក​តោ​ស្តីទី បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​សាធារណរដ្ឋ​កូរ៉េ​កាលពី​យប់​ម្សិលមិញ​ដើម្បី​ចូលរួម​ប្រជុំ​ និង​រៀបចំ​កម្មវិធី ខណៈ​ដែល​កីឡាករ​ និង​កីឡា​ការិនី​ ចំនួន ៥ នាក់ គ្រោង​នឹងចេញ​ដំណើរ​នៅ​ថ្ងៃ​ទី ២៤ ខែ​សីហា ឆ្នាំ ២០១៥ ខាងមុខ​។

លោក​វ៉ាត់ ចំរើន បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍ មុន​ពេល​ចេញ​ដំណើរ​ថា​៖​ «កីឡា​ប្រពៃ​ណី​ល្បុក្កតោ​កម្ពុជា​ធ្លាប់​បាន​ទៅ​ចូលរួម​ដំបូង​នៅ​ឆ្នាំ ២០១០ និង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ ២ ក្នុង​ចំណោម ១០ ប្រទេស ប៉ុន្តែ​លើកនេះ​ មាន​ប្រ​ទេស​ចំនួន ២០ ចូលរួម​»។

លោក​បាន​បន្ត​ថា​៖​ «ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​គឺ​យើង​បាន​ទទួល​ផលប្រយោជន៍​ច្រើន​ ព្រោះ​វា​ជា​ព្រឹត្តិការណ៍​ដែល​ស្ថិតក្រោម​ការ​ពិនិត្យ​វាយ​តម្លៃ​របស់អង្គការ​ UNESCO​។ ប្រទេស​ដែល​បញ្ជូន​កីឡា​ប្រយុទ្ធ​ដែល​មាន​វ័យ​ចំណាស់​របស់​ខ្លួន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​គឺ​សុទ្ធតែ​ចង់​ដាក់​បង្ហាញ​នូវ​កីឡាប្រយុទ្ធ​របស់ខ្លួន​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបីយ​របស់​មនុស្ស​ជាតិ​ដែល​ជា​កីឡា​បែប​វប្បធម៌​ចំណាស់ៗ​»។​

លោក​សាន គឹម​ស៊ាន គ្រូ​តា​ក្រមា​មាស នឹង​នាំកីឡាករ​ចំនួន ៣ នាក់ និង​កីឡាការិនី​ម្នាក់ ព្រម​ទាំង​ខ្លួន​លោក​ផ្ទាល់​ទៅ​សម្តែងដើម្បីឲ្យ​គណៈកម្មការ​ដាក់​ពិន្ទុ​។​លោក​សាន ​គឹមស៊ាន បាន​ឲ្យ​ដឹងថា​៖​ «សមាសភាព​អ្នក​ទៅ​សម្តែង​មាន​កីឡាការិនី​សំ​ ថារ័ត្ន កីឡាករ​ហ៊ត​ សឹង​ហ៊ន កីឡាករ​តុង ​វុទ្ធី​ និង​ខ្លួន​លោក​ផ្ទាល់ ព្រម​ទាំង​កីឡាករ​ចិន្តា​ រ័ត្ន ដែល​នៅ​ប្រទេស​កូរ៉េ​នោះ​ស្រាប់​»។​

លោក​ហុក ឈាង​គីម អនុប្រធាន​សហព័ន្ធ បាន​និយាយ​ថា​៖ «ក្បាច់គុន​បុរាណ​មួយ​របស់កូរ៉េ​ដែល​ជា​ប្រភព​ដើម​របស់​ក្បាច់គុន​តេក្វាន់ដូ​ គឺ​ក្បាច់គុន​ TAE​KION​ ត្រូវ​បាន ​UNE-​SCO ទទួល​ស្គាល់​ជា​បេតិភណ្ឌវប្បធម៌​អរូបីយ​របស់​ពិភពលោក​ហើយ​។​ ពេល​នេះ​យើង​ជា​ខ្មែរ យើង​ក៏អាច​ធ្វើ​បាន​ដែរ​»៕
កុមារា ឌី សៀវ​មិញ ម្ចាស់​មេដាយប្រាក់​ចង់​ក្លាយជា​គ្រូបង្វឹក​កីឡា​គុន​ល្បុក្កតោ​
December 19, 2017
តើ​ក្បាច់គុន​ល្បុក្កតោ​កើត​ពី​ពេលណា​? មានកំណើត​ដូ​ម្តេច​? តើ​ពាក្យ​«​ល្បុក្កតោ​»​មានន័យ​ដូចម្តេច​?
December 19, 2017
សូមស្វាគមន៍
ដៃរគូរ
ចំនួនអ្នកចូលទស្សនា
ថ្ងៃនេះ 194 
ពីម្សិលមិញ 279 
សរុប 27,725