ព្រឹត្តិការណ៍
ហេតុអ្វី​ការប្រកួត​កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​មាន​រៀបចំ​ពិធី​ក្រុង​ពលី​?
Post by: សហព័ន្ធកីឡាល្បុក្កតោកម្ពុជា
December 19, 2017
981
រូបភាព
ការប្រកួត​ កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៧ បាន​បើក​ការប្រកួត​ផ្លូវការ​របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​ឆ្នូ នេះ​ក្រោម​វត្តមាន​លោក ច័ន្ទ សារុន ទេសរដ្ឋមន្ត្រី​និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​។ ការប្រកួត​ឆ្នាំនេះ​មាន​កីឡាករ​កីឡាការិនី​ចូលរួម​ប្រមាណ​ជាង​២០០​នាក់​មកពី ​១៧​ក្លិប​-​សមាគម​ក្នុង​ខេត្តកំពង់ឆ្នាំង តាកែវ កំពត សៀមរាប និង​រាជធានី​ភ្នំពេញ​។ គេ​តែង​សង្កេតឃើញ​មុន​រាល់​ការប្រកួត​កីឡា​គុន​ល្បុក្កតោ​ថ្នាក់ដឹកនាំ​ សហព័ន្ធ​តែងតែ​ធ្វើ​ពិធី​ប្រពៃណី​គឺ​ក្រុង​ពលី តើ​គេ​ធ្វើ​ដើម្បី​?
 
​មុន​ពិធី​បើក​ការប្រកួត​មកដល់​សហ​ព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុ​ជាមាន​ រៀបចំ​ពិធី​ក្រុង​ពលី​ក្រោម​ការដឹកនាំ​របស់លោក​ព្រឹទ្ធាចារ្យ​ប្រធាន​ រាជបណ្ឌិតសភា​ល្បុក្កតោ​កម្ពុជា សាន គឹមស៊ាន ដើម្បី​សុំ​សេចក្តីសុខ​ពី​ម្ចាស់​ទឹក​ម្ចាស់​ទៀតផង​។ ប្រធាន​រាជបណ្ឌិតសភា​ល្បុក្កតោ​កម្ពុជា​រូបនេះ​បាន​បញ្ជាក់ថា ការធ្វើ​ពិធី​ក្រុង​ពលី​មិន​គ្រាន់តែ​សុំ​ទឹក​សុំ​ដី​ពី​ម្ចាស់​ទឹក​ម្ចាស់​ ដីព្រៃ​ប្រឹក្សា​នោះទេ តែ​ធ្វើ​ដើម្បី​រំលឹក​វិញ្ញាណ​ខន្ធ​បុព្វបុរស​ខ្មែរ​ដែល​បាន​ពលី​ជីវិត​ ដើម្បី​អភិរក្ស​គុន​ល្បុក្កតោ​។ 
 
 
 
​ម្យ៉ាងទៀត​ដើម្បី​នឹក​គុណ​ដូនតា​ខ្មែរ​ដែល​បាន​ខិតខំ​ព្យាយាម​បង្កើត​ និង​អភិរក្ស​កីឡា​គុន​ល្បុក្កតោ​នេះ​ឲ្យ​មាន​ភាព​ស្ថិតស្ថេរ​គង់វង្ស​យូរ​អ​ ង្អែ​ង​ដល់​សព្វថ្ងៃនេះ​។ លើសពីនេះ ដើម្បី​អភិរក្ស​ថែរក្សា​ប្រពៃណី​ទំនៀមទម្លាប់​របស់​បុព្វ​បុរស​ខ្មែរ​ដែល​ លោក​បានរៀបចំ​កន្លងមក ជាពិសេស​ដើម្បី​បង្ហាញ​មនុស្ស​ជំនាន់​ក្រោយ​ឲ្យ​ស្គា​ល់ពី​ទំនៀមទម្លាប់​ ដូនតា​ខ្មែរ​មួយ​នេះ​៕    



















ប្រភពthmeythmey.com

កុមារា ឌី សៀវ​មិញ ម្ចាស់​មេដាយប្រាក់​ចង់​ក្លាយជា​គ្រូបង្វឹក​កីឡា​គុន​ល្បុក្កតោ​
December 19, 2017
តើ​ក្បាច់គុន​ល្បុក្កតោ​កើត​ពី​ពេលណា​? មានកំណើត​ដូ​ម្តេច​? តើ​ពាក្យ​«​ល្បុក្កតោ​»​មានន័យ​ដូចម្តេច​?
December 19, 2017
សូមស្វាគមន៍
ដៃរគូរ
ចំនួនអ្នកចូលទស្សនា
ថ្ងៃនេះ 154 
ពីម្សិលមិញ 255 
សរុប 106,501