អង់គ្លេស
ភាសាខ្មែរ
ទំព័រដើម
គុនល្បុក្កតោ
ព្រឹទ្វិចារ្យក្បានគុន
ប្រវត្តិក្បាច់គុន
Olympic
កម្សាន្ត
ព្រឹត្តិការណ៍
សហគមន៍ក្លឹប
រូបភាព
ទំនាក់ទំនង
Home
ព្រឹត្តិការណ៍
កុមារា ឌី សៀវមិញ ម្ចាស់មេដាយប្រាក់ចង់ក្លាយជាគ្រូបង្វឹកកីឡាគុនល្បុក្កតោ
ព្រឹត្តិការណ៍
កុមារា ឌី សៀវមិញ ម្ចាស់មេដាយប្រាក់ចង់ក្លាយជាគ្រូបង្វឹកកីឡាគុនល្បុក្កតោ
Post by:
សហព័ន្ធកីឡាល្បុក្កតោកម្ពុជា
December 19, 2017
1210
Print
រូបភាព
ដោយ:
សឿន វណ្ណឌេត
ស្ថិតក្នុងវ័យ១២ឆ្នាំកុមារា ឌី សៀវមិញ ចង់ក្លាយជាគ្រូបង្វឹកគុនល្បុក្កតោដ៏ជំនាញម្នាក់នៅថ្ងៃអនាគត។ ជាសិស្សគុនមកពីក្លិបល្បុក្កតោអង្គររាជខេត្តសៀមរាប សៀវមិញ ដណ្តើមបានមេដាយប្រាក់លើវិញ្ញាសាសម្តែងមេគុនពីការប្រកួតកីឡាគុន ល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៧។ ទន្ទឹមនឹងចាត់ទុកជ័យជម្នះរបស់ខ្លួនលើសពីការរំពឹងទុក កុមារារៀនថ្នាក់ទី៥នៃសាលាបឋមសិក្សាកោសីរូបនេះថា មេដាយប្រាក់របស់គេជាមោទកភាពសម្រាប់ក្លិបថែមទៀតផង។
«ខ្ញុំមានមហិច្ឆតាធំឡើងចង់ធ្វើជាគ្រូបង្វឹកគុនល្បុក្កតោដ៏ជំនាញ ម្នាក់ ព្រោះខ្ញុំគិតថា ការហ្វឹកហាត់គុនល្បុក្កតោអាចជួយឲ្យយើងមានសុខភាពល្អ អាចការពារខ្លួនពេលជួបបញ្ហា និងអាចចាំក្បាច់បានច្រើន។ មួយវិញទៀតខ្ញុំចង់បង្វឹកក្បាច់នេះដល់ក្មេងៗជំនាន់ក្រោយ និងដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែរីកចម្រើន»។ នេះជាការលើកឡើងរបស់កីឡាករគុនល្បុក្កតោវ័យក្មេង ឌី សៀវមិញ ក្រោយទទួលបានមេដាយប្រាក់ពីការប្រកួតកីឡាគុន
ល្បុក្កតោជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ
២០១៧
។
នៅក្នុងការប្រកួតលើវិញ្ញាសាសម្តែងមេគុនល្បុក្កតោឯកត្តជនបុរស កីឡាករ ឌី សៀវមិញ បានយកឈ្នះដៃគូជាបន្តបន្ទាប់តាំងពីវគ្គដំបូងរហូតដល់វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ។ ប៉ុន្តែរូបគេបានចាញ់កីឡាករ យ៉ឹម វុត្ថា នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសទើបនាំឲ្យរូបគេទទួលបាន មេដាយប្រាក់តែម្តង។
ស្ថិតក្នុងវ័យ១២ឆ្នាំ សៀវមិញ បាននិយាយថា រូបគេមិននឹកស្មានអាចទទួលបានរហូតមេដាយប្រាក់នោះទេ ពោលគឺដំបូងឡើយ សៀវមិញ យល់ថាសមត្ថភាពរបស់គេប្រហែលមិនអាចឆ្លងផុតវគ្គជម្រុះជុំដំបូង នោះទេ ព្រោះឃើញដៃគូសុទ្ធតែធំៗជាងខ្លួន។ ជាសិស្សគុនដែលទើបហ្វឹកហាត់បានពីរឆ្នាំ សៀវមិញ បានចាត់ទុកជ័យជម្នះពីការចូលរួមលើកដំបូងជាមោទកភាពមួយសម្រាប់រូបគេ និងជាកិត្តិយសដ៏អស្ចារ្យមួយសម្រាប់ក្លិបល្បុក្កតោអង្គររាជ ខេត្តសៀមរាប។
កំពុងរៀននៅថ្នាក់ទី៥នៃសាលាបឋមសិក្សាកោសីក្នុងខេត្តសៀមរាប ម្ចាស់មេដាយប្រាក់រូបនេះបានរៀបរាប់ថា រូបគេបានលួចលាក់ឪពុកម្តាយចូលហ្វឹកហាត់គុនល្បុក្កតោក្នុងក្លិប អង្គររាជតាំងពីអាយុ៩ឆ្នាំ ក្រោយដឹងថាគុនល្បុក្កតោជាក្បាច់គុនរបស់ខ្មែរ។ សៀវមិញ បានចាប់ផ្តើមចាប់អារម្មណ៍និងចូលចិត្តក្បាច់គុនល្បុក្កតោពេលបាន ទស្សនាការសម្តែងគុនល្បុក្កតោពីសំណាក់លោកគ្រូព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន នៅក្លិបដែលរូបគេកំពុងហ្វឹកហាត់បច្ចុប្បន្ន។
ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៧ ដែលមានកីឡាករកីឡាការិនីជាង២០០នាក់មកពី១៧ក្លិបសមាគមក្នុង៥ រាជធានីខេត្តចូលរួមត្រូវបិទបញ្ចប់នៅល្ងាចថ្ងៃទី១១ ខែធ្នូ នេះ ក្រោមវត្តមានលោក ច័ន្ទ សារុន ទេសរដ្ឋមន្ត្រី និងប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា៕
ប្រភព
thmeythmey.com
អត្តបទដែលទាក់ទង
តើក្បាច់គុនល្បុក្កតោកើតពីពេលណា? មានកំណើតដូម្តេច? តើពាក្យ«ល្បុក្កតោ»មានន័យដូចម្តេច?
December 19, 2017
ហេតុអ្វីការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិមានរៀបចំពិធីក្រុងពលី?
December 19, 2017
វីដេអូ
មើលទាំងអស់
សូមស្វាគមន៍
មើលទាំងអស់
សាសាស
ចំនងជើងបន្តុំរូបភាព 1
ចំនងជើងបន្តុំរូបភាព 4
ចំនងជើងបន្តុំរូបភាព 3
ដៃរគូរ
ចំនួនអ្នកចូលទស្សនា
ថ្ងៃនេះ
169
ពីម្សិលមិញ
173
សរុប
11,376